ឯកឧត្តម លីសារី ជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងមណ្ឌលសិក្សាអាល់ហ៉ីឌើយ៉ាស់ ក្នុងស្រុកទឹកឈូ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្ស ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសិក្សាអាល់ហ៉ីឌើយ៉ាស់ ដែលស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីលើកទឹកចិត្តឱ្យយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រយកចំណេះដឹង និងជំនាញផ្សេងទៀត បម្រើឧត្តមប្រយោជន៍ដល់សង្គមជាតិ និងគ្រួសារ ហើយជៀសវាងរាល់ប្រការណាដែលនាំឱ្យគ្រោះថ្នាក់់ដល់ខ្លួនឯងផ្ទាល់ គ្រួសារ និងសង្គមជាតិផងដែរ។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ