ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាគន្លឹះ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន
នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងបទអន្តរាគមន៍ ក្នុងកិច្ចពិភាក្សាគន្លឹះ ក្រោមប្រធានបទស្តីពី៖ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ តួនាទីរដ្ឋាភិបាល សភា និងសង្គមស៊ីវិល» ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។