khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំឃុំទ្រាស និងឃុំស្វាយចេក
     
    ចែករំលែក ៖

    នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ពេលព្រឹក នៅឃុំទ្រាស និងពេលរសៀល នៅឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងឯកឧត្ដម លោកជំទាវ ក្រុមកាងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងមន្ទីរ ការិយាល័យជំនាញ បានអញ្ជើញចូលរួមស្ដាប់អំពីតម្រូវការជាក់ស្ដែង កង្វល់ បញ្ហាប្រឈមផ្សេងៗ នៅក្នុងទីតាំងមូលដ្ឋានឃុំទាំងពីរខាងលើរបស់ប្រជាពលរដ្ឋ។ នាឱកាសនោះក្រុមការងារ និងមន្រ្តីជំនាញបានឆ្លើយតប និងដោះស្រាយ និងបញ្ជូនមន្រ្តីជំនាញចុះពិនិត្យផលប៉ះពាល់ដែលលើកឡើងក្នុងវេទិកា។ ជាមួយនេះ ឯកឧត្ដមក្រុមការងារបានឧបត្ថម្ភ ទី១-ឯកសណ្ឋានជូនប្រជាការពារ ១០០កំប្លេ ស្មើថវិកាចំនួន១០.០០០.០០០៛ ទី២-គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារជួបការលំបាក ៣០គ្រួសារ ស្មើថវិកាចំនួន៣.២៥០.០០០៛ និងទី៣ ជួយស្ដារសម្អាតស្រះទឹកដោយប្រើគ្រឿងចក្រ ១០ម៉ោង ស្មើថវិកាចំនួន១.២០០.០០០៛ ដោះស្រាយជូនភ្លាប់ៗតាមការស្នើសុំពីលោកមេភូមិ និងប្រជាពលរដ្ឋ។ ដោយឡែកចំពោះបញ្ហាប្រឈមខ្លះទៀត ក្រុមការងារនឹងធ្វើសេចក្ដីរាយការណ៍ជូនថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីស្នើសុំមតិណែនាំ បន្តពិនិត្យដោះស្រាយ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ