ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំការងារគណៈកម្មការអចិន្ត្រៃយ៏សមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង(ASGPF) នៅក្នុងរដ្ឋសភាបារាំង
នាថ្ងៃទី ១៣ កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង៣០ នាទីព្រឹក ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានចូលរួមកិច្ចប្រជុំការងារគណៈកម្មការអចិន្ត្រៃយ៏សមាគមអគ្គលេខាធិការសភាប្រើភាសាបារាំង(ASGPF) នៅក្នុងរដ្ឋសភាបារាំង ទីក្រុងប៉ារីស ប្រទេសបារំាង។ ដែលមានការចូលរួមពីអគ្គលេខាធិការសភាមកបណ្តាប្រទេសផ្សេងៗ ដូចជា ប្រទេស Senegal ប្រទេស Wallonie ប្រទេស Bruxelles ប្រទេសបារាំង ប្រទេស Maroc និងប្រទេស Quebec។