ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ និងភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពតដោយបានជម្រាបជូនគាត់អំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ(CLV – DTA )ហើយនិងគាំទ្រកិច្ចសហប្រតិបត្តិការនេះព្រោះរដ្ឋាភិបាលបានពិភាក្សា និងគិតគូរត្រឹមត្រូវលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍នេះ។

ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ