គណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់កំពង់ផែក្រុងព្រះសីហនុ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេស ដឹកនាំដោយឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ជំនួបខាងលើនេះ រៀបចំឡើងក្នុងគោលបំណងឈ្វេងយល់អំពី៖ សមត្ថភាព បញ្ហាប្រឈម ផែនការអភិវឌ្ឍន៍នាពេលអនាគតរបស់កំពង់ផែ ដំណើរការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធវិស័យជាសមត្ថកិច្ច ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី (ជំហាន ទី១ ទី២ និងទី៣) ឃ្លាំងស្តុកទំនិញ ស្ថានីយ កន្លែងលើកដាក់ទំនិញ វិធានការត្រួតពិនិត្យសន្តិសុខ សុវត្ថិភាព បច្ចេកវិទ្យានិងនវានុវត្តន៍ ផលប៉ះពាល់បរិស្ថាន និងផែនការអភិវឌ្ឍន៍កំពង់ផែនៅពេលអនាគត និងប្រមូលព័ត៌មានចាំបាច់ ដើម្បីជាធាតុចូលក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយកាន់តែបានល្អប្រសើរប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីបង្កើនការអភិវឌ្ឍកម្ពុជាក្នុងក្របខ័ណ្ឌនៃសមាហរណកម្មតំបន់និងពិភពលោកនាយុគសម័យបច្ចុប្បន្ន…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។