ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមកម្មវិធី កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរវេនទី៣ នៅវត្តបល្ល័ង្គ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ៣រោច ខែភក្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញចូលរួមកម្មវិធី កាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរវេនទី៣ នៅវត្តបល្ល័ង្គ ស្ថិតនៅភូមិ៨ឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិ ដោយមានការចូលរួមពីមន្ត្រីរាជការថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីឧទ្ទិសកុសលផលបុណ្យជូន បុព្វការីជនមានជីដូនជីតា មាតាបិតា ញាតិការទាំង៧សន្ដាន ព្រមទាំងវីរយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិកម្ពុជា និងប្រជាជន ដែលបានពលី និងមរណៈកាលទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធអស់លោកទាំងអស់ បានយោនយកកំណើតថ្មី នៅទីឋានសុគតិភពកុំបីភ្លៀងឃ្លាតឡើយ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ