ឯកឧត្តម ឈិត សុខុន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ « ពានរង្វាន់សម្ដេចបវរធិបតី »
នៅវេលាម៉ោង១៦:៣០នាទី ថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ « ពានរង្វាន់សម្ដេចបវរធិបតី » ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណ្ឌ៧មករា រាជធានីភ្នំពេញ។