khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រគល់ ទទួលប័ណ្ណសមាជិក ប.ស.ស
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុ​ សារឹទ្ធ​ អគ្គលេខាធិការព្រឹទ្ធសភា​ និងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ ទទួលប័ណ្ណសមាជិក ប.ស.ស និងផ្សព្វផ្សាយអំពីគោល នយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងនិវត្តជន នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.)​ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។ក្នុងឱកាសនោះដែរ ក៏មានការធ្វើបទបង្ហាញស្តីពី នីតិវិធីការចុះបញ្ជីមន្ត្រីសាធារណៈ​ និងការចូលប្រើប្រាស់សេវាថែទាំសុខភាពរបស់មន្ត្រីសាធារណៈ​ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន និងបទង្ហាញ ស្តីពីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ​ និងផ្នែកថែទាំសុខភាព​ សម្រាប់មន្ត្រីសាធារណៈ​អតីតមន្ត្រីរាជការ និង អតីតយុទ្ធជន ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា