ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ទៅកាន់អារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងតួកគី
នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទទួលបន្ទុកកិច្ចការទំនាក់ទំនងទ្វេភាគី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អំពីការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា និងសាធារណរដ្ឋតួកគី នាពេលខាងមុខនេះ…។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មា