ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងដង្ហែរអង្គកឋិនសាមគ្គី
ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងដង្ហែរអង្គកឋិនសាមគ្គី ដែលស្ថិតនៅវត្តប្រជុំសាគរខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នឹងបានចូលបច្ច័យក្នុងអង្គកឋិនចំនួន( ១.៤០០.០០០រៀល)។
អង្គកឋិនទានបានទទួលបច្ច័យសរុបចំនួន ៦១លានរៀល និងប្រាក់ដុល្លា ១០០០ដុល្លា។