លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០២ រួមមាន៖
១-ពិភាក្សាអំពី ផែនការសកម្មភាពរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ឆ្នាំ២០២៥
២-ពិភាក្សាអំពី ប្រធានបទត្រៀមសម្រាប់ចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣
៣-បញ្ហាផ្សេងៗ ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក…៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន