ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលភាសា អង់គ្លេស សម្រាប់មន្ត្រីនៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា
នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិកាព្រឹទ្ធសភា និងឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទ និងបើកវគ្គបណ្តុះបណ្តាលភាសា អង់គ្លេស សម្រាប់មន្ត្រីនៃអគ្គលេខធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានសភាកម្ពុជា(PIC) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលភាសាអង់គ្លេស នេះ មានសិក្ខាកាមចូលរួមចំនួន ៤៣នាក់ ក្នុងនោះសិក្ខាកាម ៣៣នាក់ បានប្រលងជាប់។ សម្រាប់វគ្គសិក្សាថ្មី នឹងចាប់ផ្តើមពីថ្ងៃទី ២៥ ខែមិថុនា រហូតដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ ដែលមានសិក្ខាកាមចូលរួមចំនួន ២៨នាក់។