ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសហការជាមួយវេជ្ជបណ្ឌិតស្ម័គ្រចិត្ត Solidarity Mission (Bioderma) ប្រទេសបារាំង របស់ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះ សំណាល និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលការពិនិត្យព្យាបាលជំងឺទាំងអស់គ្នា ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាពឱ្យបានល្អប្រសើរ ព្រមទាំងស្លៀកនូវសម្លៀកបំពាក់ឱ្យបានក្រាស់ៗ ក្នុងខែត្រជាក់នេះ ហើយត្រូវប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជារបស់គ្រូពេទ្យឱ្យបានទៀងទាត់ និងពិសារហារណាដែលមានអនាម័យ និងតអាហារណាមានជាតិមប្រៃ តមផ្អែម ផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ក៏បាននាំយកនូវឱសថ និងបរិក្ខារពេទ្យមួយចំនួនធំប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារផងដែរ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន