ក្រុមសមាជិកព្រឹទ្ធសភា បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាតាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

ព្រឹកថ្ងៃសៅរ៍ ទី៣0 ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង មាន ឯកឧត្តម អ៊ឹង លាងហ៊ួ ឯកឧត្តម សាយ បូរិនសមាជិកព្រឹទ្ធសភាភូមិភាគទី៧ លោកជំទាវ កែ ច័ន្ទមុនី លោកជំទាវ កុបម៉ារីយ៉ាស ឯកឧត្តម ឡុង ឈុនឡៃ ឯកឧត្តម ហ៊ី វីរ: អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាតាំងក្រសាំង ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នឹងនាំយកនូវថវិកាជួយសាងសង់របងសាលាចំនួន 6 ប្រឡោះ គិតជាទឹកប្រាក់ ៥ ១០០ ០០០ រៀល និងចែកជូនវត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ អ្នកគ្រូ២៤នាក់ ដោយម្នាក់ៗទទួលបាន ដបទឹក១ ក្រមា១ ថវិកា២០ ០០០ រៀល សិស្ស ៤០២ នាក់ ម្នាក់ៗ ទទួលបានសៀវភៅសរសេរ ២ក្បាល ប៊ិច ១ដើម ខ្មៅដៃ ១ដើម បន្ទាត់ ១ដើម ហ្វឺត ១ដើម ក្ដារឆ្នួន១ ជ័រលុប១ សឺមីឡេវ ១ ។ សម្រាប់សាលាមានបាល់៤ និងកូនបាល់ ១ស្បោង។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ