ឯកឧត្តម អ៊ុច បូររិទ្ធ ចាត់ទីប្រឹក្សាចុះពិនិត្យនិងចាត់ចែងជួសជុលផ្លូវលំ នៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម
 
ចែករំលែក ៖

តបតាមសំណើរបស់ក្រុមប្រឹក្សាឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានចាត់ទីប្រឹក្សារបស់ឯកឧត្តម រួមសហការជាមួយនឹងអាជ្ញាធរឃុំជាលា ចុះទៅពិនិត្យបន្ថែម និងចាប់ផ្តើមធ្វើការឈូសឆាយ ពង្រាប ចាក់ដីបន្ថែម កិនបង្ហាប់ នូវផ្លូវមួយខ្សែប្រវែង ២,៧៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចាប់ពីចំណុចភូមិភ្នំដិល ដល់ភូមិតាំងក្រាំង និងដល់ភូមិតាងឹល នៃឃុំជាលា។ ចំពោះការជួសជុលផ្លូវនេះត្រូវចាក់ដីក្រហមអស់ចំនួន ៣០ឡាន គិតជាថវិកាសរុបអស់ ៦,៦០០,០០០៛ (ប្រាំមួយលានប្រាំមួយសែនរៀលគត់) ដែលជាថវិកាមូលនិធិសប្បុរសធម៌របស់ឯកឧត្តម។ សូមជម្រាបជូនថា៖ ផ្លូវនេះនឹងជួសជុលរួចរាល់នៅក្នុងរយៈពេល ១ ឬ២ថ្ងៃ ខាងមុខនេះ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ