khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមគ្នាជាមួយ លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក អុិន ជំនោរ នាយកអង្គការកម្ពុជានៃក្ដីសង្ឃឹម លោក ខែម សុវណ្ណ ទីប្រឹក្សាសាលា សេស្វហេវិន បានអញ្ជើញនាំយក ឧបភោគបរិភោគមាន ៖
    -មី ១០៥កេះ
    -ទឹកបរិសុទ្ធ ១០០យួរ និង
    -ព្រីនធ័រ ១គ្រឿង ព្រមទាំងថវិកា ៣ ០០០ ០០០៛ ជូនដល់រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការត្រៀមចែកជូនប្រជាពលរដ្ឋទទួល មរណៈភាព និងជួបការខ្វះខាត ហើយ និងព្រីនធ័រទុកប្រើប្រាស់ក្នុងរដ្ឋបាលសង្កាត់។ ដោយឡែក សៀវភៅអានមាន វចនានុក្រម ភាសាខ្មែរ អង់គ្លេស រឿងប្រេងប្រជាប្រិយ៍ និទានខ្មែរ សៀវភៅសរសេរ និងសម្ភារសិក្សាមួយចំនួនទៀតជូនដល់ សាលាសេស្វហេវិន ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ