ឯកឧត្តម លី សារី អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំខ្មែរឥស្លាមសរុប២៥៥នាក់ ស្ថិតនៅក្នុងភូមិដូង ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពតដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំខ្មែរឥស្លាម ថ្នាក់ខេត្ត ក្រុង ស្រុកលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិផងដែរ។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥