ឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញរបស់ក្រុមហ៊ុនជឿនលឿនប្លាស្ទីកកាត (ខេមបូឌា)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន អញ្ជើញជាអធិបតីភាពក្នុងពិធីធ្វើបទបង្ហាញរបស់ក្រុមហ៊ុនជឿនលឿនប្លាស្ទីកកាត (ខេមបូឌា) និងអ្នកឯកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្តីពី ការប្រើប្រាស់ម៉ាស៊ីនស្កេនមេដៃ(Scan មេដៃ) សម្រាប់កត់ត្រាវត្តមានមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំនៃ អគ្គនាយកដ្ឋានទាំង៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។