ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានជួបប្រជុំជាមួយក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ និងប្រធានភូមិទាំង៥ក្នុងឃុំ ចំនួន១៦នាក់
 
ចែករំលែក ៖

រសៀលថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលាឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈ កម្មការទី៧ និងជាសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានជួបប្រជុំជាមួយក្រុម ប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការស្មៀនឃុំ មន្ត្រីកសិកម្មឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ និងប្រធានភូមិទាំង៥ក្នុងឃុំ ចំនួន១៦នាក់ ដើម្បីពាំនាំនូវការសាកសួរសុខទុក្ខនិងជូនពរពីសម្ដេចប្រធានព្រឹទ្ធ សភា ក្នុងឱកាសដាច់ឆ្នាំចាស់ឆ្នាំសកល២០២៤ ឆ្លងចូលឆ្នាំថ្មីឆ្នាំ ២០២៥ ដល់ប្រជាពលរដ្ឋទូទាំងស្រុកជលគិរី ពិសេសប្រជាពលរដ្ខនិងក្រុមប្រឹក្សាឃុំ មន្ត្រីរាជការជុំវិញឃុំព្រៃគ្រីទាំងអស់ និងធ្វើការឈ្វេង យល់ពីសមិទ្ធផលដែលជាស្រាដៃរបស់ឃុំក្នុងឆ្នាំចាស់ ២០២៤ បញ្ហាប្រឈមនិងដំណោះស្រាយព្រមទាំងផែនការបន្តសម្រាប់អនុវត្តក្នុងឆ្នាំ ២០២៥។ បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកស្រីមេឃុំ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរចំពោះការសាមគ្គីគ្នាបង្កើតបានជាសមិទ្ធផលដ៏ធំធេងសម្រាប់មូលដ្ឋានឃុំទាំងមូល និងខិតខំដោះស្រាយបញ្ហាប្រឈមដែលកើតមាន។ឯកឧត្តម បានលើកទឹកចិត្តឱ្យអស់ លោកទាំងអស់ បន្តស្នាដៃល្អៗបន្ថែមទៀត និងចុងក្រោយ បានជម្រាបជូនពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាសម្រចបាន ព្រមទាំងរំលេចជូនពីគម្រោងថវិកាថ្នាក់ក្រោមជាតិឆ្នាំ ២០២៥ ពាក់ព័ន្ធនឹងរដ្ឋបាលឃុំសង្កាត់ជូនអង្គប្រជុំ។ចុងបញ្ចប់អង្គប្រជុំ ឯកឧត្តម បានជូនឃុំ នូវ ស្លាក”៧ មករា ខួបទី៤៦” ចំនួន ១៣ ផ្ទាំង ជូនម្នាក់ៗ ក្រមា១និង ថវិកាកំដរដៃផងដែរ ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ