ឯកឧត្តម អ៊ឹង លាងហ៊ួ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៍សោកសៅពីក្រុមគ្រួសារសពលោក ហ៊ុយ ឈឿង និវត្តជន អតីតមន្ត្រីដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

ព្រឹកថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខដ៍សោកសៅពីក្រុមគ្រួសារសពលោក ហ៊ុយ ឈឿង និវត្តជន អតីតមន្ត្រីដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ឆ្នាំង ដែលលោកបានទទួលមរណភាពនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ដោយរោគាពាធ។ សពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យឈាបនកិច្ចតាមប្រពៃណី ស្ថិតនៅគេហដ្ឋានសព ភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតថ្វាយព្រះពរ​របស់ឯកឧត្តម ម៉ម ប៊ុន​នាង ប្រធានគណៈកម្មការ​ទី១០ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីក ក្រពេញប្រូស្តាតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បីតាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ