ឯកឧត្តម អ៊ុំ សារឹទ្ធ បានអនុញ្ញាតឱ្យលោក​ John Christopher  នាយកផ្នែកកសាងសមត្ថភាព​ នៃវិទ្យាស្ថានសភសកម្ពុជា ចូលជួបពិភាក្សាការងារ
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក​ John Christopher  នាយកផ្នែកកសាងសមត្ថភាព​ នៃវិទ្យាស្ថានសភសកម្ពុជា ចូលជួបពិភាក្សាការងារអំពី កម្មវិធីសិក្សារបស់មន្ត្រីនៃអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ និងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ