ឯកឧត្តម ឡាន់ ឆន និង ឯកឧត្តម ស៊ាក ឡេង អញ្ជើញពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលបណ្តុះកូនឈើនៅពាមជាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
ថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ ឯកឧត្តមឡាន់ឆនអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី២ ឯកឧត្តមស៊ាកឡេងសមាជិកក្រុមសមាជិកព្រឺទ្ធសភាភូមិភាគទី២និងឯកឧត្តមបណ្ឌិតអ៊ាងសុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំថ្នាលបណ្តុះកូនឈើដែលបានរៀបចំបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងបរិស្ថានស្ថិតនៅតំបន់ចំការកៅស៊ូពាមជាំង ឃុំព្រះធាតុស្រុកអូរាំងឪខេត្តត្បូងឃ្មុំ។