គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងតំណាងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តឧត្តរមាជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ក្រុមប្រឹក្សាសង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ សរុបចំនួន៦០នាក់ ដើម្បីស្វែងយល់អំពីការអនុវត្តការងារ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពរ។ ជំនួបសំណេះសំណាលនេះ ប្រព្រឹត្តទៅនៅសាលាសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន