khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា នាំយកអំណោយជាឱសថចំនួន១២មុខ និងបរិក្ខាពេទ្យ ប្រគល់ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ(ក្រុងសួង)និងមន្ទីពេទ្យបង្អែកស្រុកអូររាំងឪ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ) ដឹកនាំដោយឯកឧត្តម អ៊ុច បូ​ររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយជាឱសថចំនួន១២មុខ ស្មើ៤២១កេស ម៉ាស៊ីនជំនួយអុកស៊ីសែន ចំនួន០៦គ្រឿង ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life ​ នៃសាធារណរដ្ឋកូរ៉េ  ប្រគល់ជូនដល់មន្ទីរពេទ្យ សម្រាប់ប្រើប្រាស់សំដៅរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល ដើម្បីសុខមាលភាពប្រជាជន…។
    ពិធីនេះប្រព្រឹត្តទៅនៅការិយាល័យស្រុកប្រតិបត្តិស្រុកត្បូងឃ្មុំ (ក្រុងសួង)ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរក្រុងសួង និងស្រុកអូររាំងឪ ព្រមទាំងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងស្រុកស្រីស្នំ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល បំពាក់គ្រឿងឥស្សរិយយស និងកាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំ បន្ទាយឆ្មារ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរកាពប្រាំ ឃុំថ្មពេជ្រ ឃុំល្ងៀង និងឃុំគរ និងប្រធានមណ្ឌលសុខភាព ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋបាលខេត្តឧត្តរមានជ័យ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម