khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំជីរោទ៍ទី១ ឃុំទន្លេបិត ឃុំបឹងប្រួល និងឃុំជីលាំង ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃឃុំជីរោទ៍ទី១ ឃុំទន្លេបិត ឃុំបឹងប្រួល និងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
    ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសាលាឃុំជីរោទ៍ទី១ ដោយមានការអញ្ជើញចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគបាលឃុំ និងស្មៀនឃុំ  និងប្រធានមណ្ឌលសុខភាព ក្នុងស្រុកត្បូងឃ្មុំ សរុបចំនួន៤៧នាក់។
    ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បានជម្រាបជូនអង្គប្រជុំអំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ប្រធានព្រឹទ្ឋសភា នីតិកាលទី៥ នោះគឺការទូតសភា និងការចុះជួបប្រាស្រ័យឱ្យកាន់តែជិតជាប្រចាំជាមួយអង្គបោះឆ្នោត  នៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍន៍មូលដ្ឋាន  កាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ