ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រៀបចំពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធ និងអង្គបោះឆ្នោតទូទាំងខេត្តស្ទឹងត្រែង
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ទូទាំងខេត្តស្ទឹងត្រែង នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ ទូទាំងខេត្តស្ទឹងត្រែង ចំនួន២១៤នាក់។
ពិធីសំណេះសំណាលដែលរៀបចំឡើងនាពេលនេះ ដើម្បីប្រមូលនូវបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ដាក់ជូនដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរិះរកដំណោះស្រាយ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងផ្តោតលើបញ្ហាសំខាន់ៗមួយចំនួន ដែលរួមមាន៖ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន ការងារលទ្ធកម្មមូលដ្ឋាន ការវិភាជន៍ថវិកា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ការងារកសិកម្ម និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការជាដើម ព្រមទាំងផ្សារភ្ជាប់ប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធ រវាងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ជាមួយសមាជិកព្រឹទ្ធសភា នឹងចូលរួមដោះស្រាយ ឬនាំយកយោបល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ សង្កាត់…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ