ក្នុងឱកាសបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយអង្គភាពពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីឈ្វេងយល់អំពីប្រតិបត្តិការការងារ ការប្រមូលចំណូលផ្សេងៗ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានា។ បន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញទស្សនកិច្ច និងចុះពិនិត្យសកម្មភាពជាក់ស្តែងនៃការផ្ទេរទំនិញចេញ-ចូល ការជួយសម្រួលបែបបទចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនៅតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែតផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន