
ឯកឧត្តម អ៊ុ សារឹទ្ធ អនុប្រធាន ឯកឧត្តម គឹម ធា ឯកឧត្តម ម៉ែន ស៊ីផាន់ ឯកឧត្តម គង់ មុនីកា សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ តំណាងឱ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងថ្នាក់
ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ឃុំជ្រៃធំ ឃុំសម្បត្តិមានជ័យ និងឃុំមុខដា ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលាឃុំជ្រៃធំ ដោយមានអ្នកចូលរួមសរុបចំនួន៣៥នាក់។
ពិធីសំណេះសំណាលនេះ រៀបចំឡើង ដើម្បីផ្សារភ្ជាប់ និងប្រាស្រ័យទាក់ទងជា
មួយនឹងអង្គបោះឆ្នោត
(សមាជិកក្រុមប្រឹក្សាឃុំ) ដើម្បីផ្លាស់ប្តូរយោបល់ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ព្រមទាំងសំណូមពរនានា របស់ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍក្នុងមូលដ្ឋាន ដើម្បីរួមគ្នារិះរកវិធីដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន