ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣០០គ្រួសារ ក្នុងស្រុកស្ទឹងត្រង់ និងអញ្ជើញចុះសួរសុខទុក្ខអាជីវកររងគ្រោះដោយអគ្គីភ័យចំនួន ១៧គ្រួសារ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម
 
ចែករំលែក ៖

នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលាស្រុកស្ទឹងត្រង់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣០០គ្រួសារសម្រាប់៤ភូមិ គឺភូមិច្រកបង្គង ភូមិអូរយួន ភូមិស្ពានទីបី ភូមិបូសកន្ទួត ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៤គីឡូក្រាម, ស្ករស ៤គីឡូក្រាម, ទឹកដោះ ៤កំប៉ុង, ទឹកសុីរ៉ូ ២ដប ដែលសរុបជាថវិកាចំនួន ៤៩,២០០,០០០រៀល។

បន្ទាប់មកនារសៀលថ្ងៃដដែល ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទី ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនអាជីវករ ១៧គ្រួសារ រស់នៅភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់ទាំងស្រុង នាំឲ្យខូចខាតទាំងលំនៅដ្ឋាន តូបអាជីវកម្ម បាត់បង់ទាំងសម្ភារៈ កង់ ម៉ូតូ អស់ជាច្រើនគ្រឿង។ ហេតុការណ៍នេះកើតឡើង កាលពីម៉ោងជិត ១២ អាធ្រាត្រថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។ អំណោយមនុស្សធម៌របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដែលបានផ្ដល់ជូនអាជីវកររងគ្រោះទាំង១៧គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេស, ត្រីខកំប៉ុង១យួរ និងថវិកាចំនួន ១.០០០.០០០រៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។