ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិកម្ពុជាAPFបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាAPF

ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការសភានៃក្រុមសភាជាតិកម្ពុជាAPFបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភាAPF ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Hussein BOURGIប្រធានស្តីទីនៃគណៈកម្មការកិច្ចការសភាAPF និងជាសមាជិកព្រឹទ្ធសភាបារាំង អមដោយលោក Sanya PRASEUTH ប្រធានក្រុមសភាជាតិឡាវAPF និងលោក Jean Baptiste LEGUEN ទីប្រឹក្សាគណៈកម្មការកិច្ចការសភា នៅសណ្ឋាគារ Holiday Inn ទីក្រុងវៀងច័ន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានធ្វើបទបង្ហាញស្តីពី
បច្ចុប្បន្នភាពសភាកម្ពុជា។