khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត លោក ដា ទឹង ប្រធានក្រុមប្រឹក្សាស្រុក លោក លឿង សុភក្តិ អភិបាលស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកំលាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនមហាជន ចំនួន១.៤៤៤នាក់ ស្រី១៩៨នាក់ ក្នុងការចុះបារពើកសម្អាតស្ទឹង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ឯកឧត្តម បានឧបត្ថម្ភទឹកសុទ្ធ និងថវិកាមួយចំនួន។ ហើយបានបន្តជួបនាយិកា អ្នកគ្រូ សាលាមត្តេយ្យសិក្សាធនធានកកោះ ដែលទទួលបានជ័យលាភីលេខ៤ និងលោកនាយក នាយិកា មួយចំនួនក្នុងស្រុកស្វាយចេក ដែលបានបញ្ចប់កម្មវិធីអបអរសាទរការទទួលស្គាល់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤ ស្ថិតនៅសាលាខេត្តបន្ទាយមានជ័យ រួចហើយបន្តដង្ហែរមកកាន់ទីរួមស្រុកស្វាយចេក។ ឯកឧត្តម ក៏បានឧបត្ថម្ភថវិកាមួយចំនួនផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី៣ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតជូនពរ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ ថ្នាក់ដឹកនាំ សមាជិក គណៈកម្មការទី១ ព្រឹទ្ធសភា សូមគោរពជូន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា