គណ:ប្រតិភូក្រុមK53 នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ គណ:ប្រតិភូក្រុមស្វែងរកអដ្ឋិធាតុទាហានវៀតណាម (K53) ខេត្តកម្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឡេ ស៊ានហ្វឺង ប្រធានក្រុមK53 បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម មួង ប៉យ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹក ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។
សពឯកឧត្តម មួង ប៉យ បានរៀបចំតម្កល់ធ្វើបុណ្យទក្ខិណានុបទានតាមប្រពៃណីនៅគេហដ្ឋានលេខ១៤៣ ផ្លូវក៣ ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី.. ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ