khmer eng
  • ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរ សង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល
     
    ចែករំលែក ៖

    ក្រុងតាខ្មៅ÷ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២១
    ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធាន ទី២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា អាជ្ញាធរ សង្កាត់ព្រែកហូរ និងសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បី ៖
    » ស្តាប់លទ្ធផលការងារដែលបានបំពេញកន្លងមក និងទិសដៅការងាររបស់សង្កាត់
    » បញ្ហាប្រឈម និងដំណោះស្រាយ របស់អាជ្ញាធរ ។

    ឯកឧត្តម បានកោតសរសើចំពោះការខិតខំបំពេញការងាររបស់បងប្អូនក្នុងសង្កាត់ទាំងពីរ ព្រមទាំងបានផ្តាំផ្ញើរឲ្យបន្តការខិតខំបន្តទៀត និងបានពន្យល់ពីសភាពការណ៍មួយចំនួន ដូចជា បញ្ហាសេដ្ឋកិច្ច បញ្ហាCOVID-19 បញ្ហានយោបាយជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋាន សម្រាប់ការបំពេញ ការងារ បម្រើប្រជាជនក្នុងមូលដ្ឋានរៀងៗខ្លួន ។ នាឱកាសនោះឯកឧត្តមក៏បានធ្វើការដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមមួយចំនួនរបស់សង្កាត់ទាំងពីរផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក