khmer eng
  • ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត
     
    ចែករំលែក ៖

    នាយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៩:៣០នាទីដល់ម៉ោង២២:០០នាទី ម៉ោងនៅភ្នំពេញ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា និងជាអនុប្រធានបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា តាមប្រព័ន្ធនិម្មិត(Visioconférence) ក្រោមអធិបតីភាព លោក Jean-Éric GICQUEL ប្រធានបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សភា ផ្សាយចេញពីខេត្តកេបិច-កាណាដា ដើម្បីពិភាក្សាកម្មវិធី និងប្រធានបទសម្រាប់មហាសន្និបាតប្រចាំឆ្នាំនៃបណ្តាញ ហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

    ខ្លឹមសារ៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត