ចែករំលែក ៖

សម្តេច​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា យាង និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ​ នៃកិច្ចប្រជុំអ្នកនយោបាយអាយប៉ា លើកទី១៦
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥
សម្តេច​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានយាង និងអញ្ជើញចូលរួមពិធីបើកជាផ្លូវការ​ នៃកិច្ចប្រជុំអ្នកនយោបាយអាយប៉ា លើកទី១៦ (16th AIPA Caucus Meeting) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំ AIPA Caucus លើកទី១៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ “សន្តិភាពតាមរយៈការសន្ទនា៖មាគ៌ាឆ្ពោះទៅមុខរបស់សភា”។

ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ