khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកស្រីស្នំ
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យសៀមរាប និងខេត្តប៉ៃលិន) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ  ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកស្រីស្នំ  នៅសាលាស្រុកស្រីស្នំ ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥ ដោយមានអ្នកចូលរួមសរុបចំនួន៩៦នាក់។

    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុម បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្ត៍​នគរបាល​រដ្ឋបាល​ឃុំទាំងអស់។

    ពិធីសំណេះសំណាលនាថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ និងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានលើកឡើងពីបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទី ភារកិច្ចក្នុងការអនុវត្តច្បាប់ និងផ្តោសំខាន់ទៅលើការផ្តល់សេវាសាធារណៈ រួមមាន៖
    ១.ការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) ការផ្លាស់ចេញ-ចូល
    ២.ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ
    ៣.ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    ៤.ការងារមូលនិធិអភិវឌ្ឍន៍ឃុំ
    ៥.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពមាន៧ចំណុច
    ៦.បញ្ហាផ្សេងៗ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ