khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងភៀសខ្លួន ចំនួន៤៣៥គ្រួសារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងភៀសខ្លួន ដើម្បីរកទីសុវត្ថិភាពចំនួនពីរទីតាំង ទី១-ស្ថិតនៅក្នុងបរិវេណវត្តសម្បូរណ៍សាមគ្គីប្រាសាទមានជ័យ ភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ចំនួន១៨៧គ្រួសារ និងទី២-ស្ថិតនៅអាគារធំឯកជន ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ចំនួន២៤៨គ្រួសារ សរុបពីរទីតាំងមានចំនួន ៤៣៥គ្រួសារ ។
    ពិធីនេះមានការអញ្ជើញដោយឯកឧត្ដម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្ដម ប្រាក់ ដាវីត ឯកឧត្ដម កែវ អូម៉ាលីស្ស ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីក្រុមប្រឹក្សាស្រុក ក្រុង គណៈអភិបាលស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ ផងដែរ ។

    ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ