នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចុះសួរសុខទុក្ខវរ:កងទ័ពចំនួន៣នាក់ ដែលបានរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ខេត្តកំពង់ធំ មានដូចខាងក្រោម៖១.ឈ្មោះ អ៊ុន នី ភេទប្រុស អាយុ ៤២ឆ្នាំអង្គភាព វរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី មន្រ្តីប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអានសេះ ឋាន: អនុសេនីយ៍ទោ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ២. ឈ្មោះ សុំវង្ស វិចិត្រ ភេទប្រុស អាយុ ៤២ឆ្នាំ អង្គភាព វរះសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧៩៣ តួនាទី នាយរងប៉ុស្តិ៍នគរបាលការពារព្រំដែនគោក អានសេះ ឋាន: អនុសេនីយ៍ឯក រស់នៅភូមិព្រែកស្បូវ សង្កាត់អូរគន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ៣. ឈ្មោះ ស៊យ តុហៃ ភេទប្រុស អាយុ ២៧ឆ្នាំអង្គភាព បញ្ជាការដ្ឋានការពារអាកាស ឋាន: ពលទោ រស់នៅ ភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភាដែលជានិច្ចកាលសម្តេចតែងតែព្រួយបារម្មណ៍ពីសុខទុក្ខកងកម្លាំងជួរមុខដែលចំណាយទាំងកម្លាំងកាយចិត្តបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។នាឱកាសនោះដែរ លោកជំទាវបានឧបត្ថម្ភថវិកាមួយចំនួនដល់វរ:កងទ័ពទាំង៣រូប។
ប្រភព៖ ជំនួយការ លោកជំទាវ ឃួន ឃុនឌី