នាព្រឹកថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិនចំនួន១២០នាក់ ដឹកនាំដោយលោក អ៊ុ វុទ្ធទី ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញទៅបន្តការសិក្សានៅប្រទេសចិន។
បន្ទាប់មក គណៈប្រតិភូបានអញ្ជើញទស្សនាសាលប្រជុំ និងអគារប្រវត្តិសាស្រ្តនានា នៅក្នុងបរិវេណវិមានព្រឹទ្ធសភា…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន