khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន  និងអាជ្ញាធរស្រុកបវេល ខេត្តបាត់ដំបង
     
    ចែករំលែក ៖

    ក្នុងចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ព្រឹទ្ធសភា នីតិកាលទី៥នេះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងអាជ្ញាធរស្រុកបវេល សរុបចំនួន១៦៣នាក់ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាស្រុកបវេល ខេត្តបាត់ដំបង។
    ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមភូមិភាគទី៤ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជូនអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ក្នុងស្រុកបវេល ព្រមទាំងបានជម្រាបអំពីគោលបំណងនៃពិធីសំណេះសំណាលនាថ្ងៃនេះ គឺដើម្បីឈ្វេងយល់ និងផ្តល់ឱកាសជូនសមាជិកក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានលើកឡើងអំពីបញ្ហាប្រឈម កង្វល់ តម្រូវការ និងសំណូមពរ ជុំវិញការអនុវត្តតួនាទី ភារកិច្ចក្នុងការ អនុវត្តច្បាប់ ដោយផ្តាសំខាន់ទៅលើការផ្តល់សេវាសាធារណៈ រួមមាន៖ ១.ការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) ការផ្លាស់ចេញ-ចូល ២.ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវ អក្ខរាវិរុទ្ធ ៣.ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៤.ការងារមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់ ៥.ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពមាន៧ចំណុច និង៦.បញ្ហាផ្សេងៗ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម