ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល ត្រូវជាម្តាយក្មេករបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១២:០៩ នាទី ឆ្លងចូលថ្ងៃទី២៩ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយជរាពាធ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងបរិយាកាសពោរពេញទៅដោយទុក្ខដ៏ក្រៀមក្រំ និងសោកសង្រេងនេះ ឯកឧត្តមប្រធានស្តីទី បានធ្វើអភិវន្ទកិច្ចចូលរួមរំលែកមរណៈទុក្ខ និងសោកស្តាយជាពន់ពេកជាមួយឯកឧត្តមអគ្គលេខាធិការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ដែលរត្ថម្ភក៏ ដែលជាម្តាយបង្កើត ម្តាយក្មេក ជីដូន ដែលប្រកបដោយគុណូបការៈ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ ជាទីគោរពស្រឡាញ់ ដែលបានបូជាអស់កម្លាំងកាយ ចិត្ត និងបញ្ញាញាណ តស៊ូចិញ្ចឹមបីបាច់ថែរក្សា អប់រំទូន្មាន បុត្រា បុត្រី និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើម និងជាធនធានដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះ មរណភាព ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល គឺជាការបាត់បង់នូវពុទ្ធសាសនិកា ប្រកបដោយសទ្ធាជ្រះថ្លា បរិសុទ្ធក្រៃលែង ដែលបានចូលរួមកសាងនិងទ្រទ្រង់លើកស្ទួយព្រះពុទ្ធ សាសនានៅកម្ពុជា។

ឯកឧត្តមប្រធានស្តីទី បានបួងសួងឧទ្ទិសដល់គុណព្រះរតនត្រៃយ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមដួងវិញ្ញាណក្ខន្ធឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ មាឃ ផល បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ