khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា ស្ថិតនៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ប៉ាល់ សំអឿន និងលោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅឆ្នាំ២០២០ និងទិសដៅត្រូវអនុវត្តបន្តឆ្នាំ២០២១ ជូនដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកសាលា ស្ថិតនៅសាលាឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំសង្កត់ធ្ងន់បញ្ហាភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសជម្ងឺ កូវិដ-១៩ ត្រូវចូលរួមដាច់ខាតទាំងអស់គ្នាក្នុងការគោរពឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយត្រូវចងចាំជានិច្ច (ការពារ ៣ និងកុំ ៣ )។ នាឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភចុងបញ្ចប់បានជូនសារ៉ុងមួយ និងមួកមួយផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ