khmer eng
  • ឯកឧត្តម អៀង ពីសី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧកញ៉ាធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម
     
    ចែករំលែក ៖

    នារសៀល ថ្ងៃព្រហស្សតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តម អៀង ពីសី នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ឧកញ៉ាធម្មសីលានុរក្ខិតានី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ឈិន រ៉ែម ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវជាឧត្តមភរិយារបស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងប្រគល់សាររំលែកមរណទុក្ខ និងថវិការបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ជូនឯកឧត្តម ឈៀង យ៉ាណារ៉ា និងក្រុមគ្រួសារ នៅវត្តលង្កាព្រះកុសុមារាម (វត្តលង្កា) រាជធានីភ្នំពេញ។

    ប្រភព៖ ខ្លឹមសារ ខុទ្ធការល័យសម្តេចប្រធាន
    ប្រភព៖ រូបភព នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ