ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួបជាមួយឯកឧត្តម Raffy Tulfo ព្រឹទ្ធសមាជិក នៃព្រឹទ្ធសភាហ្វីលីពីន, និងប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍ នៃព្រឹទ្ធសភាហ្វីលីពីន នៅព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៥ នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស
 
ចែករំលែក ៖

 
នៅថ្ងៃអង្គារ ទី២១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា  បានទទួលជួបឯកឧត្តម Raffy Tulfo, ព្រឹទ្ធសមាជិកនៃព្រឹទ្ធសភាហ្វីលីពីន និងជាប្រធានគណៈកម្មាធិការស្តីពីពលករទេសន្តប្រវេសន៍នៃព្រឹទ្ធសភាហ្វីលីពីន នាឱកាសមហាសន្និបាតលើកទី១៥១ នៃសហភាពឣន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូហ្វីលីពីន បានពិភាក្សា និងផ្លាស់ប្តូរយោបល់ សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី និងអន្តរសភា រួមមានការជំរុញការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត។ ភាគីទាំងពីរ ទទួលស្គាល់ថា បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិត ជាបញ្ហាកំពុងកើតឡើងធ្ងន់ធ្ងរ របស់តំបន់ និងពិភពលោក មិនមែនសម្រាប់តែប្រទេសណាមួយទេ។ ភាគីទាំងពីរ បានឯកភាពរិះរកវិធីដើម្បីពង្រឹងវិធានការណ៍ដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនតាមប្រព័ន្ធអ៊ីនធើណិតរួមមានការប្រើប្រាស់យន្តការទំនាក់ទំនងរវាងក្រសួង/ស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ និងពិចារណាបង្កើតក្រុមមិត្តភាពសភារវាងប្រទេសទាំងពីរ ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាដែលកើតឡើងមានឱ្យមានប្រសិទ្ធិភាពខ្ពស់។
 
ប្រភព៖ អគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ