khmer eng
  • ឯកឧត្តម អ៊ុ សារឹទ្ធ និងលោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារLaôtel ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកសិក្ខាសាលា ស្តីពី ការចូលរួមរបស់ប្រជាពលរដ្ឋ និងសភាបើកចំហសម្រាប់អភិបាលកិច្ចប្រកបដោយបរិយាបន្ន និងឆ្លើយតប ក្រោមអធិបតីភាព ឯកឧត្តម Sanya PRASEUTH ប្រធានគណៈកិច្ចការបរទេសនៃរដ្ឋសភា ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដោយមតិស្វាគមន៍ដោយលោកជំទាវ Amélia LAKRAFI អគ្គប្រតិភូសភាប្រើភាសាបារាំងតាមប្រព័ន្ធនិម្មិត លោក Kaloyan KOLEV តំណាងអង្គការអន្តរជាតិហ្រ្វង់កូហ្វូនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលោក YI Chanprasnar នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី ដោយមានការចូលរួមពីសមាជិក សមាជិកាតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមមាន៖វៀតណាម ឡាវ ថៃឡងដ៍ និងអង្គការសង្គមស៊ីវិល។

    ប្រភព៖ នាយកដ្ឋានកិច្ចការហ្វ្រង់កូហ្វូន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល អញ្ជើញអមដំណើរឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា គោរពជូន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ គម្រប់ ៨១ឆ្នាំ ឈានចូល ៨២ឆ្នាំ របស់សម្តេចវិបុលសេនាភក្តី នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លើកទឹកចិត្តឱ្យខណ្ឌនីមួយៗក្នុងរាជធានីភ្នំពេញប្រកួតប្រជែងទាក់ទាញទេសចរឱ្យបានច្រើនបន្ថែមទៀត