នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មាតុប្រទេសវិញ បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទគ្រឿងបរិក្ខារសមុទ្រពិភពលោកឆ្នាំ២០២៥ ក្រោមមូលបទ “នាំក្តីសុបិន្តរបស់មនុស្សជាតិឆ្ពោះទៅកាន់អនាគតថ្មី” នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន ប្រទេសចិន និងបន្តចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU-151) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៤-២៥ ខែតុលា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញទទួលដំណើរពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន