លោក អុឹង ចិន្តា អញ្ជើញនាំយកថវិការបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគល់ជូនក្រុមគ្រួសារសពលោក យឿង យ៉ា
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អុឹង ចិន្តា អគ្គនាយករង នៃអគ្គនាយកដ្នានសេវាច្បាប់ និងសមូហភាពដែនដី បានដឹកនាំមន្រ្តីរាជការ  អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិការបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគល់ជូនក្រុមគ្រួសារសពលោក យឿង យ៉ា អនុប្រធានការិយាល័យ នៃជំនួយការអគ្គនាយកដ្នានសេវាច្បាប់ និងសមូហភាពដែនដី នៅភូមិស្វាយឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។

ថវិកាដែលបានប្រគល់ជូនក្រុមគ្រួសារសពសរុបចំនួន ១៨,១៤១,៤៧០៛ ក្នុងនោះថវិការបស់បេឡាសោធនិវត្តន៍ចំនួន ៨,១៤១,៤៧០៛ ថវិការបស់មូលនិធិសង្គមកិច្ចចំនួន ៦,០០០,០០០៛ និងថវិការបស់សមាគមសឹង្ហហៈមន្ត្រីរាជការក្រុមនីតិប្បញ្ញត្តិចំនួន ៤,០០០,០០០៛។

ប្រភព៖ អគ្គនាយកដ្នានសេវាច្បាប់ និងសមូហភាពដែនដី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ