khmer eng
  • ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ អញ្ជើញមកសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ យកកូនមកសម្រាកព្យាបាលជំងឺ និងអញ្ជើញពិនិត្យក្រុមជាងជួសជុលបង់អង្គុយរង់ចាំទទួលសេវាកម្មព្យាបាល នៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផា
     
    ចែករំលែក ៖

    នាវេលាម៉ោង៩ព្រឹក ថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញមកសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលយកកូនមកសម្រាកព្យាបាលជំងឺ និងអញ្ជើញមកពិនិត្យក្រុមជាងជួសជុលឡើងវិញនូវបង់សម្រាប់ប្រជាជនមកអង្គុយរង់ចាំទទួលសេវាកម្មព្យាបាលនៅខាងមុខមន្ទីរពេទ្យគន្ធបុប្ផាចំនួន២០បង់។ សូមរំលឹកផងដែរ នៅក្នុងឆ្នាំ២០១៥ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី រួមទាំងសប្បុរជនបានសាងសង់បង់អង្គុយរង់ចាំ និងបន្ទប់ទឹកស្រីមួយ ប្រុសមួយ ដោយបានគិតគូរទៅលើការថែទាំជួសជុល និងប្រាក់ខែអ្នកសំអាតអនាម័យអស់រយៈពេលជាង១០ឆ្នាំមកហើយ។
    នាឱកាសសំណេះសំណាលនេះ មានសប្បុរជនជាច្រើនបានចូលរួមឧបត្ថម្ភផ្លែឈើជាច្រើនប្រភេទដូចជា៖ លោកស្រី ណុប ស្រីឡាង (ហាងចំការខ្មែរ)បានឧបត្ថម្ភផ្លែទន្ទាប់ចំនួន១០០កេសស្មើនឹង១,០០០គីឡូក្រាម, លោកស្រី ណាវី អ្នកផលិតបាយក្តាំងបានឧបត្ថម្ភបាយក្តាំងចំនួន១០០កញ្ចប់, លោក ហាក់ អ្នកបោះដុំផ្លែឈើបានឧបត្ថម្ភ ផ្លែទន្លាប់ចំនួន៥០កេស ស្មើនឹង៥០០គីឡូក្រាម, លោកស្រី គឹម ហ័រ បានឧបត្ថម្ភផ្លែស្ត្រូប៊ូរីចំនួន ៣០កេស ស្មើនឹង៣០០ប្រអប់ ផ្លែក្រូចចំនួន៣៥កេស ស្មើនឹង៣៥០គីឡូក្រាម សម្រាប់ជូនប្រជាជន បុគ្គលិក និងវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យផងដែរ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា