ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF តាមប្រព័ន្ធនិម្មិត
 
ចែករំលែក ៖

នាយប់ថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២០:០០ នាទី ដល់ម៉ោង ២២:១៥ នាទី ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសហប្រតិបត្តិការជាមួយសភាប្រើបាសាបារាំង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសភាប្រើភាសាបារាំង (APF) តាមប្រព័ន្ធនិម្មិត នៅសាលពិសេស២ នៃវិមានព្រឹទ្ធសភា ដើម្បីចែករំលែកព័ត៌មានឋមសម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិAPF ដែលនឹងប្រព្រឹត្តទៅនៅចុងខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ហ៊ីឡារីយ៉ុង អេតុង (Hilarion ÉTONG) ប្រធាន APF។ 
របៀបវារៈអង្គប្រជុំ មានដូចខាងក្រោម៖
១-ការផ្លាស់ប្តូរមតិស្តីពីសកម្មភាពការងាររបស់APF នៅឆមាសទី២។
២-ការអនុវត្តថវិកាសម្រាប់ឆ្នាំ២០២៥ និងចក្ខុវិស័យថវិកាសម្រាប់ឆ្នាំ២០២៦។
៣-ការផ្សព្វផ្សាយនៃកិច្ចសហប្រតិបត្តិការ និងកម្មវិធីការទូតសភាសម្រាប់ឆ្នាំ២០២៦។
៤-ព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៅទីក្រុងប៉ូដហ្គោរីកា (Podgorica)
៥-ការសរុបលទ្ធផលសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្រ្វង់កូហ្វូនីលើកទី៤៦។

ខ្លឹមសារ៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន
សម្រួលខ្លឹមសារ, រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ